World Teachers' Day

World Teachers’ Day

អាជីពជាគ្រូបង្រៀនជាអាជីពមួយដែលបានចូលរួមចំណែកច្រើនជាងគេទៅលើការ អភិវឌ្ឍន៍អនាគតនៃប្រទេសមួយជាងអាជីពដទៃទៀតបូកបញ្ចូលគ្នា។ គ្រូបង្រៀនមានតួនាទីជួយអប់រំ បណ្តុះបណ្តាលនិងបង្រៀនសិស្សានុសិស្សទាំងអស់ តាំងពីពួកគាត់នៅក្មេងរហូតដល់ពួកគាត់ធំដឹងក្តីជាមនុស្សធំប្រកបដោយសីលធម៌ត្រឹមត្រូវ មានទំនួលខុសត្រូវនិងជាមនុស្សល្អក្នុងសង្គមនិងគ្រួសារ។ ថ្ងៃនេះនៅសាលាអេមថេល យើងបានប្រារព្វទិវាគ្រូបង្រៀនដើម្បីជាការចងចាំនិង ថ្លែងអំណរគុណដល់គ្រូបង្រៀនទាំងអស់។ ក្រុមប្រឹក្សាសិស្សរបស់យើង រួមគ្នាជាមួយអ្នកគ្រូចូអាណា លោកគ្រូអ៊ីរ៉ូលនិងអ្នកគ្រូលោវលីបានរៀបចំកម្មវិធី​ទិវាគ្រូបង្រៀនមួយនេះ ជាពិសេសឡើងយ៉ាងហ្មត់ចត់ ព្រមទាំងមានការសម្តែងនិង ការសូត្រកំណាព្យ​​របស់សិស្សានុសិស្សផងដែល។​ សិស្សបឋមសិក្សាដទៃទៀត បានរៀបចំអំណោយធ្វើដោយដៃដ៏គួរឱ្យស្រឡាញ់ជាច្រើនជូនដល់លោកគ្រូអ្នកគ្រូនិងបុគ្គលិកទាំងអស់។ ជាចុងក្រោយដើម្បីទុកជាវត្ថុអនុស្សាវរីយ៍សម្រាប់ទិវាគ្រូបង្រៀនឆ្នាំនេះ លោកគ្រូអ្នកគ្រូនិងបុគ្គលិកទាំងអស់ក៏ទទួលបាននូវពែងដែលមានសារថ្លែងអំណរគុណពីសាលាផងដែល ។
Teachers and the teaching profession contribute more to the future of a nation than all the other professions put together. Teachers handle wet clay in the form of students and shape the future citizens who are morally correct, responsible and good human beings. Today at M-TEL, we celebrated the World Teacher’s Day in honour for their contribution to our society. Our Student Advisers Councils (SAC) together with teacher Joanna, Yroll and Lovely planned a special assembly honouring all the teachers for their contribution. The SAC hosted the event very thoroughly. We also had performances, poems recites from our students. All the other primary students prepared many lovely handmade gifts, bouquets, crowns and sashes for all the teachers and non-teaching staff. Everyone also received a customized messages mug from the school as a souvenir for the Teacher’s Day this year.

Leave a Reply

Your email address will not be published. Required fields are marked *