ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ថ្ងៃនេះសាលាអន្តរជាតិអេមថេល បានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ សិស្សានុសិស្ស គ្រូបង្រៀន និងបុគ្គលិកទាំងអស់ បានទស្សនា​របាំត្រុដិ របាំជូនពរ និងលេងល្បែងប្រជាប្រិយខ្មែរយ៉ាងសប្បាយរីករាយ។
តាំងនាមអោយគណៈគ្រប់គ្រងសាលា ខ្ញុំសូម​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​ចំពោះ​បុគ្គលិកសាលាអេមថេលទាំងអស់ ដែលបានខិតខំជាក្រុមតុបតែងនិងរៀបចំពិធីនេះឡើង ប្រកបដោយភាពសប្បាយរីករាយសម្រាប់សិស្សានុសិស្សទាំងអស់!
Teamwork brings successes!
យើងខ្ញុំសូមជូនពរប្រជាជនខ្មែរទាំងអស់ សិស្សានុសិស្ស គ្រូបង្រៀន និងបុគ្គលិកសាលាអេមថេលទាំងអស់ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ខាងមុខនេះ សូមប្រសិទ្ធិពរជ័យ សិរីសួស្ដី សូមកើតមានដល់អ្នកគ្រប់គ្នា សូមទេវតាឆ្នាំថ្មី ជួយតាមថែរក្សា បីបាច់ ឃុំគ្រង អោយមានសុភមង្គល វិបុលសុខ និងទទួលបានពរទាំង៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយគ្រប់ក្រុមគ្រួសារ។
















Leave a Reply

Your email address will not be published. Required fields are marked *