Cooking Day

Last week M-TEL International School organized an event where students were asked to go buy grocery at the supermarket, then cook the food, and then sell the food to their fellow students. Students need to budget and spend their money wisely and came up with the selling price based on their cost so they can compute for their expected profit for the day. These activities not only taught them the value of money, price differences and how to check the quality of each product that is available at the grocery shop, they will also help them to be ready with real life situation that might come their way. Planning, budgeting, counting money, and solving for change are part of our daily lives. These activities will also enhance their mental capabilities and social awareness.
កាលពីសប្តាហ៍មុនសាលាអន្តរជាតិ អេមថេល បានរៀបចំព្រឹត្តិការណ៍មួយដែលតម្រូវឲ្យសិស្ស ទៅទិញគ្រឿងទេសនៅផ្សារទំនើប បន្ទាប់មកចម្អិនជាអាហារដែលពួកគេបានជ្រើសរើសធ្វើ ហើយបន្ទាប់មកទៀតត្រូវលក់អាហារនោះទៅឱ្យមិត្តរបស់ពួកគេ។ សិស្សានុសិស្សត្រូវទិញគ្រឿងទេសដែលខ្លួនត្រូវការតាមថវិកាកំណត់ឲ្យ និងចំណាយប្រាក់របស់ខ្លួនដោយឈ្លាសវៃដើម្បីពួកគេអាចមានសល់ប្រាក់ចំណេញក្រោយពេលពួកគេលក់ម្ហូបអស់។ ពួកគាត់ត្រូវធ្វើការគណនា តម្លៃលក់នៃម្ហូបទាំងនោះទៅសិស្សដ៏ទៃ ដោយផ្អែកលើតម្លៃដើមរបស់ម្ហូបដែលគាត់បានទិញ។
សកម្មភាពទាំងនេះមិនត្រឹមតែបង្រៀនពួកគេអំពីតម្លៃលុយកាក់ និងរបៀបពិនិត្យគុណភាពផលិតផលនីមួយៗដែលអាចរកបាននៅហាងលក់គ្រឿងទេសនោះទេ សកម្មភាពនេះនឹងជួយឱ្យពួកគេត្រៀមខ្លួនជាស្រេចជាមួយស្ថានភាពជីវិតពិតដែលពួកគាត់នឹងប្រឈមមុខទៅថ្ងៃអនាគត។ ការរៀបចំផែនការ ចំណាយដោយមានថវិកាកាកំណត់ ការរាប់លុយនិងការគិតប្រាក់ដែលត្រូវអាប់ សុទ្ធតែជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់យើង។ សកម្មភាពទាំងនេះក៏នឹងលើកកម្ពស់សមត្ថភាពគិតដោយប្រើប្រាជ្ញានិងការយល់ដឹងពីសង្គមផងដែរ។










































Leave a Reply

Your email address will not be published. Required fields are marked *